2 Corinthians 6

1ដោយយើង​ធ្វើការ​ជាមួយ​ព្រះអម្ចាស់​យើង​សូម​ដាស់តឿនអ្នករាល់គ្នាដែរ​ថា​កុំទទួល​ព្រះ​គុណ​របស់​ព្រះអង្គដោយឥតប្រយោជន៍ឡើយ 2ដ្បិតព្រះអង្គ​មានបន្ទូលថា៖ ​«យើង​បាន​ស្ដាប់អ្នក​នៅ​គ្រា​មាន​សេចក្ដី​មេត្ដាហើយ​យើង​បាន​ជួយអ្នកនៅថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​‍»។ ​មើល៍ឥឡូវនេះ​ជា​ពេល​នៃ​សេចក្ដី​មេត្ដាមើល៍ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ 3យើងមិនផ្ដល់សេចក្ដី​ដែល​នាំ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់ដួលក្នុងកិច្ចការអ្វីឡើយដើម្បីកុំឲ្យ​មុខងារ​បម្រើនោះ​ត្រូវ​រិះគន់​ឡើយ 4ផ្ទុយទៅវិញយើង​បង្ហាញខ្លួនជាអ្នកបម្រើ​របស់​ព្រះជាម្ចាស់នៅក្នុងគ្រប់​ការ​ទាំងអស់ដោយ​ការ​ស៊ូទ្រាំ​ជា​ច្រើន​ក្នុង​ការ​លំបាកសេចក្ដីវេទនា​សេចក្ដី​ទុក្ខព្រួយ 5ការវាយដំ​ការ​ជាប់ឃុំឃាំង​ភាព​ចលាចល​ការ​នឿយហត់​ការ​អត់ងងុយ​ការ​តមអាហារ 6ដោយចិត្ដបរិសុទ្ធចំណេះដឹង​សេចក្ដី​អត់ធ្មត់​សេចក្ដី​សប្បុរស​ព្រះ​វិញ្ញាណបរិសុទ្ធ​សេចក្ដី​ស្រលាញ់ឥតពុតត្បុត 7និងដោយ​ព្រះ​បន្ទូល​នៃ​សេចក្ដីពិតដោយអំណាចអស្ចារ្យ​របស់​ព្រះជាម្ចាស់តាមរយៈគ្រឿងសឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំនិង​នៅ​ដៃ​ឆ្វេង 8ទាំងមាន​កិត្តិយសអាប់យស​ទាំង​មាន​ការ​បង្អាប់បង្អោន​ការ​សរសើរ​ហើយ​ត្រូវ​គេ​ចាត់ទុក​ជា​ជន​បោកប្រាស់​ប៉ុន្ដែ​តាមពិត​ទៀងត្រង់​ទេ 9ជាអ្នក​គ្មាន​គេ​ស្គាល់ប៉ុន្ដែ​មាន​គេ​ស្គាល់ច្បាស់​ជា​អ្នក​ជិតស្លាប់ប៉ុន្ដែ​យើង​នៅ​រស់​ជា​អ្នក​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់ឡើយ 10ជាអ្នក​ព្រួយចិត្ដប៉ុន្ដែត្រេកអរជានិច្ច​ជា​អ្នក​ក្រក្សត់ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ជា​អ្នក​គ្មាន​អ្វី​សោះប៉ុន្ដែមានសព្វគ្រប់ 11បងប្អូននៅ​ក្រុង​កូរិនថូស​អើយ! ​យើង​បាន​និយាយ​ដោយ​ស្មោះត្រង់ទៅកាន់អ្នករាល់គ្នា​រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំទូលាយ​ដែរ 12យើងមិន​បាន​បង្ខាំងអ្នករាល់គ្នាទេប៉ុន្ដែចិត្ដ​អ្នករាល់គ្នា​បង្ខាំងអ្នករាល់គ្នាវិញ 13ឥឡូវនេះខ្ញុំ​និយាយដូចជា​និយាយ​ទៅ​កូនៗ​របស់​ខ្ញុំ​ថា​ចូរ​អ្នករាល់គ្នាមាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តបស្នងដូចគ្នា​ដែរ​ចុះ 14មិនត្រូវទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិនជឿឡើយដ្បិត​តើ​សេចក្ដី​សុចរិតនិង​សេចក្ដី​ទុច្ចរិតប្រកបគ្នា​យ៉ាង​ដូចម្ដេចបាន? ​តើពន្លឺលាយឡំនឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន? 15តើព្រះ​គ្រិស្ដនិងអារក្សបេលាលស្រុះស្រួលគ្នាយ៉ាង​ដូចម្ដេច​បាន? ​តើ​អ្នកជឿ​មាន​ចំណែកជាមួយអ្នក​មិន​ជឿយ៉ាង​ដូចម្ដេច​បាន? 16តើព្រះ​វិហារ​របស់​ព្រះជាម្ចាស់និងរូបព្រះរួមគ្នាយ៉ាង​ដូចម្ដេច​បាន? ​ដ្បិតយើងជា​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ដូច​ដែលព្រះជាម្ចាស់​បាន​មានបន្ទូលថា៖ ​«យើង​នឹង​គង់នៅក្នុង​ចំណោម​ពួកគេហើយ​នឹង​ដើរជាមួយ​ពួកគេ​យើង​នឹង​ធ្វើជាព្រះ​របស់​ពួកគេហើយពួកគេ​នឹង​ធ្វើជាប្រជារាស្រ្ដ​របស់​យើង» 17ដូច្នេះហើយ​ព្រះអម្ចាស់មានបន្ទូលថា​៖​​«ចូរ​ចាកចេញពីក្នុងចំណោមពួកគេព្រមទាំងញែក​ខ្លួន​ចេញ​ផង​រួចកុំពាល់​របស់​មិនស្អាតឡើយ​នោះ​យើង​នឹង​ទទួលអ្នករាល់គ្នា 18យើងនឹង​ធ្វើជាឪពុក​របស់​អ្នករាល់គ្នាហើយអ្នករាល់គ្នា​នឹង​ធ្វើជា​កូន​ប្រុសកូនស្រី​របស់​យើង​គឺ​ព្រះអម្ចាស់ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់មានបន្ទូល​ដូច្នេះ»។
Copyright information for KhmKCB